Our News

Check back here every now and then to access our fresh updates, useful promotions, worthy discounts and festive gifts that deserve your following!

  • Our latest monthly email newsletters

Ahkara Translation

5 days 20 hours ago

(English below) ♉Taurus (~ឧសភា) ជាមនុស្សដែលប្រកាន់ការណ៍ជាក់ស្តែង និងមូលដ្ឋានគ្រឹះល្អ ហើយជាតារានិករដែលចូលចិត្តប្រើកម្លាំងខ្លួនឯងដើម្បីសម្រេចលទ្ធផលនានា។ មនុស្សកើតតាមសញ្ញានេះ តែងត្រូវការក្តីស្រឡាញ់ និងភាពស្រស់ស្អាត ទំនោររកសម្ភារៈនិយម តម្រេកនិយម និងក្តីរីករាយខាងរាងកាយ។ មនុស្សប្រភេទTaurus មានភាពត្រេកត្រអាល និងងាយញាប់ញ័រ ដោយចាត់ទុកកាយវិញ្ញាណ និងរសវិញ្ញាណ ជាញាណសំខាន់បំផុត។ ជាមនុស្សនឹងនរ និងអភិរក្សនិយម តារានិករនេះស្ថិតក្នុងចំណោមតារានិករ ដែលអាចទុកចិត្តបំផុតនៃរាសីចក្រ ដោយពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការស៊ូទ្រាំ

Ahkara Translation

1 week 1 day ago

(English below) 🙏សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏វិសេសវិសាលនេះ និងផ្អែកតាមស្ថានភាពបច្ចុប្បន្ន កូនចៅសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំព្រះសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ៖ មានព្រះរាជសុខភាពល្អបរិបូរ និងឆាប់ជាសះស្បើយពីព្រះរោគាព្យាធិទាំងឡាយមានព្រះរាជហឫទ័យ ស្រឡះថ្លា និងព្រះកាយពលមាំមួនខ្លាំងក្លាមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជារៀងដរាបទៅ។👑 *****

Ahkara Translation

1 week 5 days ago

😃មកទៀតហើយ! គ្រាន់តែឆ្លើយសំណួរមហាងាយ អំពី «ទិវាអ្នកម្តាយ!» ក៏មានរង្វាន់ដែរគឺ៖ អាវយឺតដ៏ស្រស់ស្អាតពី «អក្ខរា»! តស់ ឆ្លាក់ដាក់ខមិនខាងក្រោមឥឡូវៗមក។👱‍♀️👶

👉យើងខ្ញុំនឹងព្រាវក្នុងការរើសយកចម្លើយដែលត្រឹមត្រូវ ដើម្បីទទួលបានរង្វាន់អាវយឺតនេះម្នាក់១។ ផុតកំណត់ការចូលរួមត្រឹមថ្ងៃទី២៤ ឧសភានេះ ហើយលទ្ធផលនឹងប្រកាសជូន នៅចុងខែឧសភានេះដែរ!🤓

*ត្រូវគោរពលក្ខខណ្ឌផ្សេងៗទៀត។

Ahkara Translation

2 weeks 3 days ago

🐂ច្រត់ព្រះនង្គ័ល បានទឹកភ្លៀងធ្វើស្រែ និងដឹងទិន្នផលស្រូវមិនខាន...។🥳
🐂After this Ploughing Day, we'll secure the rains for our rice farming and find out about your annual yields...🥳

Ahkara Translation

3 weeks 21 hours ago

☸️មានដឹងទេថា បុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍អ្វីក្នុងព្រះពុទ្ធសាសនា?😇
☸️Do you know which historic events in Buddhism Visakha Puja commemorates? 😇